jump to navigation

អាជ្ញាធរខេត្តកំពង់ឆ្នាំង រៀបចំពិធីដង្ហែរូបសំណាកសម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត មកតម្កល់នៅក្នុង បុស្បុកសួនច្បារថ្មី ខែមករា 1, 2021

Posted by សុភ័ក្ត្រ in ព័ត៌មាន.
add a comment

AKP កពង់ឆ្នាំង ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១–

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល នៃគណៈខេត្តកំពង់ឆ្នាំង និង លោកជំទាវ អញ្ជើញជាអធិបតី ពិធីដង្ហែរូប​សំណាកសម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហា និកាយ មកតម្កល់នៅក្នុងបុស្បុកសួនច្បារថ្មី ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត នាព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២១។

រូបថត៖AKP-កំពង់ឆ្នាំង

https://www.akp.gov.kh/kh/post/detail/224496

ខួប​ឆ្នាំ​ទី​៥១ សោយ​ព្រះ​ទិវង្គត​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ​ជួន ណាត (ជោតញ្ញាណោ) ខែកញ្ញា 25, 2020

Posted by សុភ័ក្ត្រ in ព្រះរាជជីវប្រវត្តិ.
add a comment

ថ្ងៃ​សុក្រ ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ គឺ​ជា​ថ្ងៃ​ខួប​សោយ​ព្រះ​ទិវង្គត​នៃ​បុគ្គល​ជា​ទី​គោរព​ម្នាក់​នៃ​នគរ​កម្ពុជា​គម្រប់​៥១​ឆ្នាំ​គត់​​។ បុគ្គល​ដែល​ស្មោះ​ស្ម័គ្រ​បំផុត​ចំពោះ​សាសនា ចំពោះ​ជាតិ និង​ចំពោះ​រាជ​បល្ល័ង្ក​។ សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ នៃព្រះរាជអាណាចក្រកម្ពុជា ព្រះ​អង្គ​​ស្ដេច​ចាប់​មាន​អាពាធ និង​សោយ​ព្រះ​ទិវង្គត​នៅ​ឯ​ព្រះ​រាជ​ដំណាក់​ព្រះ​អង្គ នា​វត្ត​ឧណ្ណាលោម នា​យប់​ថ្ងៃ​​ព្រហស្បតិ៍ ១៤​កើត ខែ​ភទ្របទ ឆ្នាំ​រកា ឯក​ស័ក ព.ស.​២៥១៣ ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​១៩៦៩ វេលា​ម៉ោង​២០ និង​២០​នាទី​។

ក្នុង​ពេល​ដែល​សម្ដេច​ព្រះសង្ឃរាជ​សោយ​ទិវង្គត​ភ្លាម​នោះ ព្រះសង្ឃ​ច្រើន​អង្គ មាន​ព្រះ​សិរិវិសុទ្ធ ម៉ី​យ៉ាំ និង​ព្រះ​ឥន្ទមុនី ឆាយ ថន ជា​ដើម ព្រម​ទាំង​លោក ម៉ា អុក គិលានុបដ្ឋាក ក៏​នៅ​កំដរ​ជាមួយ​ដែរ មាន​ចិត្ត​រំជួល ញាប់ញ័រ ស្រឡាំងកាំង ស្ទើរ​ភាន់​ភាំង​ស្មារតី បាន​ចាត់​ការ​ផ្សាយ​ដំណឹង​ទិវង្គត ដល់​ព្រះ​សង្ឃ​ក្នុង​វត្ត​ភ្លាម អង្គ​ខ្លះ​ក៏​រត់​ទៅ​ប្រគេន​ដំណឹង​នេះ​ដល់ សម្ដេច​ព្រះ​ពោធិវ័ង្ស។ ព្រះ​សិរិវិសុទ្ធ ម៉ីយ៉ាំ ក៏​ទូរស័ព្ទ​ទៅ​លោក​វេជ្ជបណ្ឌិត ថោ ប៉េងថុង ទៅ​ព្រះរាជ​ដំណាក់​ចម្ការមន ទៅ​ក្រសួង​ធម្មការ ទៅ​សាលា​ក្រុង ទៅ​ស្នងការដ្ឋាន​ប៉ូលីស​ភ្លាម លោក​អង្គ​ខ្លះ​ក៏​យក​ដំណឹង​ទៅ​វត្ត​ឯ​ទៀត​ៗ​ក្នុង​ក្រុង​ភ្នំពេញ។

នៅ​ម៉ោង​២១​កន្លះ នា​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ១៩៦៩ ក្រោយ​ពេល​ដែល​សម្ដេច​ព្រះ​សង្ឃ​រាជ​ទ្រង់​សោយ​​ព្រះ​ទិវង្គត​ចំនួន​១​ម៉ោង សម្ដេច​សហ​ជីវិន​ព្រះ​ប្រមុខ​រដ្ឋ​ (ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ​) ទ្រង់​ស្ដេច​យាង​មក​គោរព​ព្រះ​បរម​សព ដោយ​ទ្រង់​ព្រះ​កន្សែង​ស្ដាយ​ស្រណោះ​ដល់​ព្រះ​បរម​កិច្ច​គ្រប់​យ៉ាង​ដែល​សម្ដេច​ព្រះ​សង្ឃ​រាជ​ទ្រង់​បាន​បំពេញ​ចំពោះ​ព្រះ​ពុទ្ធ​សាសនា​ចំពោះ​ជាតិ និង​ចំពោះ​រាជ​បល្លង្ក ដោយ​ព្រះ​មហា​វិរិយ​ភាព​ជាប់​មិន​ដាច់ លុះ​ត្រា​អវសាន​នៃ​ព្រះ​ជន្ម​​។

សម្ដេច​សហជីវិន​ព្រះ​ប្រមុខ​រដ្ឋ​ទ្រង់​មាន​ព្រះ​រាជ​បន្ទូល​ថា សម្ដេច​ជា​ព្រះ​បរម​គ្រូ​នៃ​ខ្ញុំ ព្រះ​អង្គ​ទ្រង់​សោយ​ទិវង្គត ក្នុង​ពេល​កំពុង​ប្រតិបត្តិការ ហាក់​បី​ដូច​ជា​មេ​ទ័ព​បាត់​បង់​ជីវិត​ក្នុង​សមរ​ភូមិ​​។

សម្ដេច​សហ​ជីវិន (​ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ​) ព្រះ​ប្រមុខ​រដ្ឋ​ទ្រង់​ព្រះ​កន្សែង​ចំពោះ​ព្រះ​ទិវង្គត​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ​ថ្នាក់​ទី​១ និង​ទ្រង់​គោរព​ព្រះ​បរម​សព​ដោយ​ព្រះ​ហឫទ័យ​សោក​ស្ដាយ​ជា​ទី​បំផុត

ដំណាល​គ្នា​នេះ សម្ដេច​ព្រះ​មហាក្សត្រីយានី ជា​អម្ចាស់​ជីវិត ក៏​ទ្រង់​ចាត់​អ្នក​អង្គ​ម្ចាស់​នាយក​ក្រសួង​នានា ក្នុង​ព្រះ​បរម​រាជ​វាំង ជា​ព្រះរាជ​តំណាង​មក​ថ្វាយ​បង្គំ​ព្រះ​បរម​សព​ និង​ជា​ហូរ​ហែ​សេនា​មន្ត្រី​រាជការ​ធំ​ៗ​ក្នុង​ព្រះ​នគរ​ក៏​បាន​យាង និង​អញ្ជើញ​ដល់​​វត្ត​ឧណ្ណាលោម ក្នុង​វេលា​រាត្រី​១៤​កើត ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែ​កញ្ញា​នោះ សុទ្ធ​តែ​មាន​មុខ​ស្រពោន ក្រៀមក្រំ​គ្រប់​ៗ​គ្នា ដោយ​សេចក្ដី​សោក​ស្ដាយ​ចំពោះ​សម្ដេច​ដ៏​ក្រៃលែង បាន​ចូល​មក​សម្ដែង​មរណ​ទុក្ខ សោកស្ដាយ ក្រៀមក្រំ រំជួល​ចំពោះ​ព្រះ​បរម​សព ដោយ​គ្រប់​គ្នា​ទាំង​អស់។

លំដាប់​ត​មក​ទៀត ក្នុង​ពេល​រាត្រី​នោះ​រវាង​ម៉ោង​២២-២៣ ចេះ​តែ​មាន​ពុទ្ធ​បរិស័ទ​ ទាំង​បព្វជិត ទាំង​គ្រហស្ថ និមន្ត​អញ្ជើញ​មក​កាន់​វត្ត​ឧណ្ណាលោម​រជយ​ៗ នាំ​គ្នា​ឈរ​ត្រៀបត្រា ពាស​ពេញ​ដី​បរិវេណ​ព្រះរាជ​ដំណាក់ ទាំង​អស់​លោក​អ្នក​រាជការ​ក្នុង​ក្រុង​ភ្នំពេញ មាន​លោក​អ្នក​ក្រសួង​ធម្មការ​ជា​ដើម បាន​នាំ​គ្នា​មក​ជា​លំដាប់​លំដោយ ចូល​ក្រាប​ថ្វាយ​បង្គំ​គាល់​ព្រះ​បរម​សព សុទ្ធ​តែ​មាន​ទឹក​មុខ​ជ្រប់​ស្រពោន​ស្ទើរ​តែ​គ្រប់​ៗ​គ្នា ខ្លះ​មាន​ជល​នេត្រ​ស្រក់​សស្រាក់​រក​ហា​និយាយ​ស្ដី​ពុំ​កើត ពេល​ជា​លំដាប់​មក​ទៀត ចេះ​តែ​មាន​ពុទ្ធ​បរិស័ទ ទាំង​គ្រហស្ថ បព្វជិត ធ្វើ​ដំណើរ​មក​កាន់​វត្ត​ឧណ្ណាលោម យ៉ាង​ណែនណាន់​តាន់តាប់​រហូត​ទាល់​តែ​ភ្លឺ។

ព្រឹក​ឡើង ថ្ងៃ​១៥​កើត ខែ​ភទ្របទ (២៦ កញ្ញា) អស់​លោក​ឥស្សរជន បាន​ប្រជុំ​តាំង​គណៈ​កម្មការ​មួយ​បណ្ដោះ​អាសន្ន​សម្រាប់​ចាត់​ការ​បុណ្យ​ព្រះ​បរម​សព​ត​ទៅ និង​​​តម្កល់​ទុក​តាម​ផ្លូវ​ការ​របស់​រាជ​រដ្ឋាភិបាល រួច​បាន​ព្រម​ព្រៀង​យក​ថ្ងៃ​១​រោច ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​១៩៦៩ ជា​កិច្ច​ធ្វើ​ទក្ខិណានុប្បទាន មាន​ទេសនា និង​វេរភត្ត រៀង​រាល់​យប់​ថ្ងៃ​ ចំនួន​៦​ខែ ក្រោម​ព្រះរាជ​ធិបតីភាព​នៃ​សម្ដេច​ព្រះ​មហាក្សត្រីយានី និង​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ រហូត​ព្រះ​រាជ​ពិធី​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​អង្គ នា​សម័យ​សាធារណ​រដ្ឋ​ខ្មែរ​៕​៚

ព្រះ​បរម​សព​ព្រះ​ទែន​សយនា ក្នុង​ព្រះ​ដំណាក់​វត្ត​ឧណ្ណោលោម ក្រុង​ភ្នំពេញ

____________________________________________________
អាន​ផង​ដែរ​៖
១. ព្រះ​រាជ​ពិធី​ថ្វាយ​គន្ធ​វារី​ចំពោះ​ព្រះ​បរម​សព​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ​ថ្នាក់​ទី​១​គណៈ​មហា​និកាយ
២. ការ​អញ្ជើញ​ទៅ​សម្ដែង​វិយោគ​ទុក្ខ ចំពោះ​ព្រះ​បរម​សព​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ
៣. ៤៥​ឆ្នាំ​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត (ជោតញ្ញាណោ)

ខួប​ឆ្នាំ​ទី​៥០ សោយ​ព្រះ​ទិវង្គត​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ​ជួន ណាត (ជោតញ្ញាណោ) ខែកញ្ញា 25, 2019

Posted by សុភ័ក្ត្រ in ព្រះរាជជីវប្រវត្តិ.
add a comment

CN50

ថ្ងៃ​ពុធ ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៩ នេះ គឺ​ជា​ថ្ងៃ​ខួប​សោយ​ព្រះ​ទិវង្គត​នៃ​បុគ្គល​ជា​ទី​គោរព​ម្នាក់​នៃ​នគរ​កម្ពុជា​គម្រប់​៥០​ឆ្នាំ​គត់​​។ បុគ្គល​ដែល​ស្មោះ​ស្ម័គ្រ​បំផុត​ចំពោះ​សាសនា ចំពោះ​ជាតិ និង​ចំពោះ​រាជ​បល្ល័ង្ក​។ សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ នៃព្រះរាជអាណាចក្រកម្ពុជា ព្រះ​អង្គ​​ស្ដេច​ចាប់​មាន​អាពាធ និង​សោយ​ព្រះ​ទិវង្គត​នៅ​ឯ​ព្រះ​រាជ​ដំណាក់​ព្រះ​អង្គ នា​វត្ត​ឧណ្ណាលោម នា​យប់​ថ្ងៃ​​ព្រហស្បតិ៍ ១៤​កើត ខែ​ភទ្របទ ឆ្នាំ​រកា ឯក​ស័ក ព.ស.​២៥១៣ ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​១៩៦៩ វេលា​ម៉ោង​២០ និង​២០​នាទី​។

ក្នុង​ពេល​ដែល​សម្ដេច​ព្រះសង្ឃរាជ​សោយ​ទិវង្គត​ភ្លាម​នោះ ព្រះសង្ឃ​ច្រើន​អង្គ មាន​ព្រះ​សិរិវិសុទ្ធ ម៉ី​យ៉ាំ និង​ព្រះ​ឥន្ទមុនី ឆាយ ថន ជា​ដើម ព្រម​ទាំង​លោក ម៉ា អុក គិលានុបដ្ឋាក ក៏​នៅ​កំដរ​ជាមួយ​ដែរ មាន​ចិត្ត​រំជួល ញាប់ញ័រ ស្រឡាំងកាំង ស្ទើរ​ភាន់​ភាំង​ស្មារតី បាន​ចាត់​ការ​ផ្សាយ​ដំណឹង​ទិវង្គត ដល់​ព្រះ​សង្ឃ​ក្នុង​វត្ត​ភ្លាម អង្គ​ខ្លះ​ក៏​រត់​ទៅ​ប្រគេន​ដំណឹង​នេះ​ដល់ សម្ដេច​ព្រះ​ពោធិវ័ង្ស។ ព្រះ​សិរិវិសុទ្ធ ម៉ីយ៉ាំ ក៏​ទូរស័ព្ទ​ទៅ​លោក​វេជ្ជបណ្ឌិត ថោ ប៉េងថុង ទៅ​ព្រះរាជ​ដំណាក់​ចម្ការមន ទៅ​ក្រសួង​ធម្មការ ទៅ​សាលា​ក្រុង ទៅ​ស្នងការដ្ឋាន​ប៉ូលីស​ភ្លាម លោក​អង្គ​ខ្លះ​ក៏​យក​ដំណឹង​ទៅ​វត្ត​ឯ​ទៀត​ៗ​ក្នុង​ក្រុង​ភ្នំពេញ។

នៅ​ម៉ោង​២១​កន្លះ នា​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ១៩៦៩ ក្រោយ​ពេល​ដែល​សម្ដេច​ព្រះ​សង្ឃ​រាជ​ទ្រង់​សោយ​​ព្រះ​ទិវង្គត​ចំនួន​១​ម៉ោង សម្ដេច​សហ​ជីវិន​ព្រះ​ប្រមុខ​រដ្ឋ​ (ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ​) ទ្រង់​ស្ដេច​យាង​មក​គោរព​ព្រះ​បរម​សព ដោយ​ទ្រង់​ព្រះ​កន្សែង​ស្ដាយ​ស្រណោះ​ដល់​ព្រះ​បរម​កិច្ច​គ្រប់​យ៉ាង​ដែល​សម្ដេច​ព្រះ​សង្ឃ​រាជ​ទ្រង់​បាន​បំពេញ​ចំពោះ​ព្រះ​ពុទ្ធ​សាសនា​ចំពោះ​ជាតិ និង​ចំពោះ​រាជ​បល្លង្ក ដោយ​ព្រះ​មហា​វិរិយ​ភាព​ជាប់​មិន​ដាច់ លុះ​ត្រា​អវសាន​នៃ​ព្រះ​ជន្ម​​។

សម្ដេច​សហជីវិន​ព្រះ​ប្រមុខ​រដ្ឋ​ទ្រង់​មាន​ព្រះ​រាជ​បន្ទូល​ថា សម្ដេច​ជា​ព្រះ​បរម​គ្រូ​នៃ​ខ្ញុំ ព្រះ​អង្គ​ទ្រង់​សោយ​ទិវង្គត ក្នុង​ពេល​កំពុង​ប្រតិបត្តិការ ហាក់​បី​ដូច​ជា​មេ​ទ័ព​បាត់​បង់​ជីវិត​ក្នុង​សមរ​ភូមិ​​។

សម្ដេច​សហ​ជីវិន (​ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ​) ព្រះ​ប្រមុខ​រដ្ឋ​ទ្រង់​ព្រះ​កន្សែង​ចំពោះ​ព្រះ​ទិវង្គត​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ​ថ្នាក់​ទី​១ និង​ទ្រង់​គោរព​ព្រះ​បរម​សព​ដោយ​ព្រះ​ហឫទ័យ​សោក​ស្ដាយ​ជា​ទី​បំផុត

ដំណាល​គ្នា​នេះ សម្ដេច​ព្រះ​មហាក្សត្រីយានី ជា​អម្ចាស់​ជីវិត ក៏​ទ្រង់​ចាត់​អ្នក​អង្គ​ម្ចាស់​នាយក​ក្រសួង​នានា ក្នុង​ព្រះ​បរម​រាជ​វាំង ជា​ព្រះរាជ​តំណាង​មក​ថ្វាយ​បង្គំ​ព្រះ​បរម​សព​ និង​ជា​ហូរ​ហែ​សេនា​មន្ត្រី​រាជការ​ធំ​ៗ​ក្នុង​ព្រះ​នគរ​ក៏​បាន​យាង និង​អញ្ជើញ​ដល់​​វត្ត​ឧណ្ណាលោម ក្នុង​វេលា​រាត្រី​១៤​កើត ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែ​កញ្ញា​នោះ សុទ្ធ​តែ​មាន​មុខ​ស្រពោន ក្រៀមក្រំ​គ្រប់​ៗ​គ្នា ដោយ​សេចក្ដី​សោក​ស្ដាយ​ចំពោះ​សម្ដេច​ដ៏​ក្រៃលែង បាន​ចូល​មក​សម្ដែង​មរណ​ទុក្ខ សោកស្ដាយ ក្រៀមក្រំ រំជួល​ចំពោះ​ព្រះ​បរម​សព ដោយ​គ្រប់​គ្នា​ទាំង​អស់។

លំដាប់​ត​មក​ទៀត ក្នុង​ពេល​រាត្រី​នោះ​រវាង​ម៉ោង​២២-២៣ ចេះ​តែ​មាន​ពុទ្ធ​បរិស័ទ​ ទាំង​បព្វជិត ទាំង​គ្រហស្ថ និមន្ត​អញ្ជើញ​មក​កាន់​វត្ត​ឧណ្ណាលោម​រជយ​ៗ នាំ​គ្នា​ឈរ​ត្រៀបត្រា ពាស​ពេញ​ដី​បរិវេណ​ព្រះរាជ​ដំណាក់ ទាំង​អស់​លោក​អ្នក​រាជការ​ក្នុង​ក្រុង​ភ្នំពេញ មាន​លោក​អ្នក​ក្រសួង​ធម្មការ​ជា​ដើម បាន​នាំ​គ្នា​មក​ជា​លំដាប់​លំដោយ ចូល​ក្រាប​ថ្វាយ​បង្គំ​គាល់​ព្រះ​បរម​សព សុទ្ធ​តែ​មាន​ទឹក​មុខ​ជ្រប់​ស្រពោន​ស្ទើរ​តែ​គ្រប់​ៗ​គ្នា ខ្លះ​មាន​ជល​នេត្រ​ស្រក់​សស្រាក់​រក​ហា​និយាយ​ស្ដី​ពុំ​កើត ពេល​ជា​លំដាប់​មក​ទៀត ចេះ​តែ​មាន​ពុទ្ធ​បរិស័ទ ទាំង​គ្រហស្ថ បព្វជិត ធ្វើ​ដំណើរ​មក​កាន់​វត្ត​ឧណ្ណាលោម យ៉ាង​ណែនណាន់​តាន់តាប់​រហូត​ទាល់​តែ​ភ្លឺ។

ព្រឹក​ឡើង ថ្ងៃ​១៥​កើត ខែ​ភទ្របទ (២៦ កញ្ញា) អស់​លោក​ឥស្សរជន បាន​ប្រជុំ​តាំង​គណៈ​កម្មការ​មួយ​បណ្ដោះ​អាសន្ន​សម្រាប់​ចាត់​ការ​បុណ្យ​ព្រះ​បរម​សព​ត​ទៅ និង​​​តម្កល់​ទុក​តាម​ផ្លូវ​ការ​របស់​រាជ​រដ្ឋាភិបាល រួច​បាន​ព្រម​ព្រៀង​យក​ថ្ងៃ​១​រោច ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​១៩៦៩ ជា​កិច្ច​ធ្វើ​ទក្ខិណានុប្បទាន មាន​ទេសនា និង​វេរភត្ត រៀង​រាល់​យប់​ថ្ងៃ​ ចំនួន​៦​ខែ ក្រោម​ព្រះរាជ​ធិបតីភាព​នៃ​សម្ដេច​ព្រះ​មហាក្សត្រីយានី និង​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ រហូត​ព្រះ​រាជ​ពិធី​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​អង្គ នា​សម័យ​សាធារណ​រដ្ឋ​ខ្មែរ​៕​៚

ព្រះ​បរម​សព​ព្រះ​ទែន​សយនា ក្នុង​ព្រះ​ដំណាក់​វត្ត​ឧណ្ណោលោម ក្រុង​ភ្នំពេញ

____________________________________________________
អាន​ផង​ដែរ​៖
១. ព្រះ​រាជ​ពិធី​ថ្វាយ​គន្ធ​វារី​ចំពោះ​ព្រះ​បរម​សព​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ​ថ្នាក់​ទី​១​គណៈ​មហា​និកាយ
២. ការ​អញ្ជើញ​ទៅ​សម្ដែង​វិយោគ​ទុក្ខ ចំពោះ​ព្រះ​បរម​សព​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ
៣. ៤៥​ឆ្នាំ​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត (ជោតញ្ញាណោ)

ពាក្យថាមនុស្ស ខែសីហា 25, 2019

Posted by សុភ័ក្ត្រ in បទ​សម្ភាស, វីដេអូ.
add a comment

ពាក្យថា ភូត និង អ្នកតា ខែកក្កដា 25, 2019